GMP (Good Manufacturing Practice)

IERS Ep5

Alexander Phoj
May 29, 2023
GMP Standard (https://smartinnovatives.com/2022/11/26/gmp-ghp-hacp/)

តើ GMP ជាអ្វី​ ?

GMP (Good Manufacturing Practice)​​ ជាមាត្រដ្ឋាន ឫ​ ប្រព័ន្ធវិញ្ញាបនប័ត្រស្ដង់ដាដែលមានគោលបំណងដើម្បីធានាថាផលិតផលដែលទាក់ទងដោយផ្ទាល់ទៅនឹងសុខភាពរបស់មនុស្សដូចជា ថ្នាំឧបករណ៍វេជ្ជសាស្រ្ត ម្ហូបអាហារ ភេសជ្ជះ និងគ្រឿងសំអាង ត្រូវបានផលិតនៅក្នុងបរិស្ថាននិងលក្ខខណ្ឌប្រកបដោយសុវត្ថិភាព និង​មានអនាម័យ ដូច្នោះហើយ​ GMP ជាមាត្រដ្ឋានដែលបានបង្កើតឡើងដើម្បីអោយគ្រឹស្ថាន ស្ថាប័នផលិត ផលិតផលិតផលដែលមានអនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគ

GMP បានបែងចែកជា ២៖

១).​ GMP ទូទៅ (GMP General) សំរាប់ការផលិតអាហារទូទៅ

២).​ GMP ដោយចំពោះ (Specific GMP) ជាស្ដង់ដាបន្ថែមដោយចំពោះ សំរាប់ផលិតកម្មអាហារប្រភេទខ្លះទៀត

GMP in Food industry (Source:https://nexustac.com/good-manufacturing-practices-for-food/)

សំរាប់មាត្រដ្ឋាន GMP បានកំណត់បទបញ្ញាតិជាមូលដ្ឋាន​ចំនួន 6​ ប្រការ​ ៖

  1. អនាម័យរបស់ទីកន្លែង អាគារផលិតកម្ម
  2. ការគ្រប់គ្រងឧបករណ៏ សម្ភារផលិត និង ម៉ាស៊ីនដែលប្រើក្នុងការផលិត
  3. ការគ្រប់គ្រងចង្វាក់ផលិតកម្ម
  4. សុខាភិបាល និង​ សុខអនាម័យ
  5. ការមើលថែទាំជុសជុល និង ការសំអាត
  6. បុគ្គលិកធ្វើការក្នុងចង្វាក់ផលិតកម្ម

និយាយដោយរួមមក មាត្រដ្ឋាន GMP បានកំណត់ឡើងដើម្បីការពារ ចំពោះអ្នកបរិភោគឲ្យមានសុវត្ថិភាព ទទួលបានផលិតផលដែលមានអនាម័យ និងគុណភាពខ្ពស់ ដូច្នោះហើយ មាត្រដ្ឋាន GMPបានតម្រូវឲ្យអ្នកផលិតត្រូវគ្រប់គ្រង​ តាំងពីវត្ថុធាតុដើម ទីកន្លែងផលិត​កម្ម តាំងពីដើមរហូតបានផលិតផលមួយ ត្រូវតែស្អាត មានអនាម័យជានិច្ច បើពុំដូចនោះទេ មាត្រដ្ឋាន GMP​ និងមិនទទួលស្គាល់ឡើយ

More information:

1. https://ispe.org/initiatives/regulatory-resources/gmp/what-is-gmp

2. https://www.fda.gov/cosmetics/cosmetics-guidance-documents/good-manufacturing-practice-gmp-guidelinesinspection-checklist-cosmetics

--

--